GuidePedia

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ព្រះ​អង្គ​គង់នៅ​មាន​ព្រះ​ជន្ម​នៅឡើយ​ ទ្រង់​បាន​ព្រះ​តម្រិះ​នៅ​ក្នុង​ព្រះរាជ​សារ​មួយ​របស់​ព្រះ​អង្គ​ ធ្វើ​នៅ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ ចុះ​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០០៣​ ថា​ "​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ គ្មាន​ការ​ពាក់​គ្រឿង​ឥស្សរិយយស​មហា​សេរី​វឌ្ឍន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គ្រឿង​ឥស្សរិយយស​មហា​សេនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គ្រឿង​ឥស្សរិយយស​ខ្ពង់ខ្ពស់​របស់​ជាតិ​យើង​នោះ​ទេ​ ។​ បើ​គ​ចង់​ទិញ​ក៏​គ្មាន​លទ្ធភាព​ទិញ​បាន​ដែរ​  ទោះបី​ឲ្យ​រាជរដ្ឋាភិបាល​ ឬ​ខ្ញុំ​ប៉ុន្មាន​ម៉ឺន​ សែន​ដុល្លារ​ក៏​ដោយ​ ។​ ការ​ផ្តល់​គ្រឿង​ឥស្សរិយយស​ជាតិ​យើង​នៅ​សម័យ​នោះ​ គឺ​សម្រាប់​តែ​វីរជន​បម្រើ​ជាតិ​ដ៏​ស្អាតស្អំ​ ហើយ​ថែម​ទាំង​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ទៀត​ផង​ក្នុង​ការ​ការពារ​ជាតិ​ ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​ និង​បូរណភាព​ទឹកដី​នៃ​មាតុភូមិ​កម្ពុជា​ ។​ មាន​តែ​វីរបុរស​៣​នាក់​ទេ​កាលនោះ​ ដែល​បាន​ទទួល​គ្រឿង​ឥស្សរិយយស​មហា​សេរី​វឌ្ឍន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អំពីខ្ញុំ​ គឺ​សម្តេច​ ប៉ែន​ នុ​ត​,​ សម្តេច​ ញឹក​ ជូ​ឡុ​ង​ និង​ស​ម្តេ​ខ​ សឺ​ន​ សាន​ ។​ ឥឡូវ​ គ្រឿង​ឥស្សរិយយស​មហា​សេរី​វឌ្ឍន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ទៅ​ដល់​មនុស្ស​ចំនួន​រាប់​មិន​អស់​ទេ​ក្នុង​១​ឆ្នាំៗ​ ១​ខែៗ​ ។​ "​ ។​
 
Top