GuidePedia

​ដោយ​មាន​អាយុ​២០​ឆ្នាំ​ កម្ពស់​១,៧៩​ម៉ែត្រ​ និង​ទទួល​បានការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទេសចរណ៍​មួយ​នៃ​ប្រទេស​ថៃ​នោះ​ កញ្ញា​ Phataraporn​ Wang​ ជា​អ្នក​ដើរ​បង្ហាញ​ម៉ូ​ដ​ និង​ជា​បវរកញ្ញា​ថៃ​ ត្រូវ​បាន​ឈ្នះ​ជា​ជ័យ​លា​ភី​ពាក់​ម្កុដ​បវរកញ្ញា​អន្តរជាតិ​ឆ្នាំ​២០១៤​ ជា​លើក​ទី​១​ ក្នុង​ការ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​ កន្លង​ទៅ​នៅ​ទីក្រុង​ Madgeburg​ ប្រទេស​អា​ល្លឺ​ម៉​ង់​ ។​
​កញ្ញា​ Phataraporn​ Wang​ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​១៥.០០០​ដុល្លារ​អា​មេ​រិ​ក​ និង​ជាប់កិច្ចសន្យា​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​១៨.០០០​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ ហើយ​បវរកញ្ញា​អន្តរជាតិ​រូប​នេះ​អាច​ទៅ​លេង​នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ស្រេច​ចិត្ត​របស់​នាង​ចង់​ ។​
​ចំណាត់ថ្នាក់​លេខ​២​បវរកញ្ញា​អន្តរជាតិ​បាន​ទៅ​លើ​កញ្ញា​ Jeslie​ Mergal​ មក​ពី​ប្រទេស​គុយ​បា​ និង​កញ្ញា​ Kris​ Tiffany​ Janson​ មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ ៕​
 
Top